មិនដឹងកំហឹងជ្រៅប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួចដើរទៅសម្លាប់ខ្លួន
ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:៥៥ (18-10-2016 09:55)
ខេត្តកំពង់ឆ្នាំង ៖ ដោយគ្រាន់តែក្រោយពីឪពុកស្តីបន្ទោសឱ្យបន្តិបន្តួច បែរជាកូនប្រុសអាយុ២០ឆ្នាំ ដាច់ចិត្តចង.កសម្លាប់ខ្លួន ចោលក្រុមគ្រួសារ ដែលហេតុការណ៍នេះ ត្រូវអ្នកស្រុកប្រទះឃើញសាកសព កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ តុលា ២០១៦ ស្ថិតត្រង់ចំណុចដំបូកដើមជ្រៃកណ្តាលស្រែ ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកយឹម សុផល នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះសោម វ៉ុន អាយុ២០ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលារប្អៀរ ។
តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ ឪពុកបានស្តីបន្ទោសឱ្យជនរងគ្រោះបន្តិចបន្តួច (ជាធម្មតានៅក្នុងគ្រួសារគឺតែងតែមាន) តែជនរងគ្រោះហាក់ដូចជាខឹងច្រឡោតខ្លាំងនៅព្រឹកនោះ រហូតទៅយកដំបងឈើមកវ៉ៃម៉ូតូខ្ទេចអស់មួយគ្រឿង ហើយបានដើរចេញពីផ្ទះបាត់មួយថ្ងៃមួយយប់តែម្តង ។
លុះនៅរសៀលស្អែកឡើង ទើបមានអ្នកស្រុកប្រទះឃើញជនរងគ្រោះស្លាប់ដោយចង.កនឹងដើមជ្រៃកណ្តាលវាលស្រែ សពរឹងខ្លួនបាត់ទៅហើយ មិនដឹងជាចង.កតាំងពីពេលណាមកទេ ។
ករណីនេះ សមត្ថកិច្ច និងក្រុមគ្រួសារបានឡើងស្រាយខ្សែទម្លាក់មកក្រោម និងបានធ្វើកោសល្យវិច័យដឹងថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនប្រាកដមែន។
មិនដឹងកំហឹងជ្រៅប៉ុណ្ណា! កូនប្រុសកម្ទេចម៉ូតូចោលរួចដើរទៅសម្លាប់ខ្លួន
Reviewed by TTM-TV
on
11:31 AM
Rating:

No comments: