ចាក់សោទៅបុណ្យ មកវិញផ្ទះឆេះខ្ទេច
កំពង់ធំ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធោទាំងស្រុង បង្កការភ្ញាក់ផ្អើលខ្លាំង ខណៈម្ចាស់មិននៅ ចាក់សោទៅបុណ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ និង៤៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ ភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ មានឈ្មោះ ឡុច លាភ ភេទប្រុស អាយុ៤៨ឆ្នាំ ដោយផ្ទះដែលអគ្គិផ័យឆេះនេះ មានទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា រនាបក្តា ត្រូវបានភ្លើងឆេះអស់ទាំងស្រុង , ប្រាក់រៀលចំនួន២,០០០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែមិនមានអ្នកណាម្នាក់ រងរបួសនោះឡើយ ៕
ចាក់សោទៅបុណ្យ មកវិញផ្ទះឆេះខ្ទេច
Reviewed by TTM-TV
on
1:45 PM
Rating:

No comments: