ផលិតកម្មរស្មីហង្សមាសនឹងដាក់បញ្ចាំងខ្សែភាពយន្ដដែលល្បីល្បាញកាលពី១១ ឆ្នាំមុន រឿង”នេសាទក្រពើ” ជាថ្មីម្តងទៀត ត្រឹមតែ១៥ ថ្ងៃប៉ុណ្ណោះ

ខ្សែភាពយន្តល្បីល្បាញកាលពី ១១ ឆ្នាំមុនរបស់ផលិតកម្មរស្មីហង្សមាស ឥឡូវនេះបានធ្វើការចាក់បញ្ចាំងម្តងទៀតហើយ ដើម្បីឲ្យបងប្អូនដែលមិនទាន់បានទស្សនា បានទស្សនាខ្សែភាពយន្តដែលទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិឆ្នាំ២០០៥។ ខាងក្រោមនេះជាការប្រកាសរបស់ផលិតកម្មរស្មីហង្សមាស៖
ដើម្បីអបអរ ក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និង ព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែ ផលិតកម្ម រស្មីហង្សមាស នឹងដាក់បញ្ចាំង រឿង នេសាទក្រពើ ជាថ្មីម្តងទៀត ត្រឹមតែ១៥ ថ្ងៃប៉ុណ្ណោះ ចាប់ពីទី ១ ដល់ ១៥ ខែវិច្ឆិកា ២០១៦ នេះ នៅសាលមហោស្រព ចេនឡា ។
ជាខ្សែភាពយន្ដដែលមនុស្សគ្រប់គ្នា និយាយនិងសរសើរ កាលពី១១ឆ្នាំមុន…
ជាខ្សែភាពយន្ដដែលមនុស្សភាគច្រើន ខកខានមិនបានទស្សនាកាលពី១១ឆ្នាំមុន…
ជាខ្សែភាពយន្ដដែលអ្នកធ្លាប់ទស្សនាកាលពី១១ឆ្នាំមុន ចង់ទស្សនាម្តងទៀត…
ជាខ្សែភាពយន្ដដែលទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិឆ្នាំ២០០៥…
សូមកុំអោយខកខាន សំបុត្រសម្រាប់ចូលទស្សនាមានដាក់លក់ថ្ងៃនេះនៅ ក្រុមហ៊ុន ហង្សមាសវីដេអូ និងនៅសាលមហោស្រពចេនឡា។
តម្លៃសំបុត្រ១៥០០០រៀល។

ផលិតកម្មរស្មីហង្សមាសនឹងដាក់បញ្ចាំងខ្សែភាពយន្ដដែលល្បីល្បាញកាលពី១១ ឆ្នាំមុន រឿង”នេសាទក្រពើ” ជាថ្មីម្តងទៀត ត្រឹមតែ១៥ ថ្ងៃប៉ុណ្ណោះ ផលិតកម្មរស្មីហង្សមាសនឹងដាក់បញ្ចាំងខ្សែភាពយន្ដដែលល្បីល្បាញកាលពី១១ ឆ្នាំមុន រឿង”នេសាទក្រពើ” ជាថ្មីម្តងទៀត ត្រឹមតែ១៥ ថ្ងៃប៉ុណ្ណោះ Reviewed by TTM-TV on 10:17 AM Rating: 5

No comments:

Powered by Blogger.