រូបសម្រស់ស្រស់ស្អាតបាត ហេតុអីចេញចរិតបែបនេះទៅវិញ នរណាគេឲ្យតម្លៃ???
ខេត្តប៉ៃលិន ៖
ស្ត្រីជើងខ្លាំងម្នាក់បានជិះម៉ូតូទៅធ្វើសកម្មភាពវ៉ៃដំខ្វាចមុខស្ត្រីមានផ្ទៃពោះម្នាក់ដល់មុខផ្ទះ
ដោយចោទប្រកាន់ទៅលើស្ត្រីរងគ្រោះថាបានវាយកូនរបស់ខ្លួន
រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល
លុះស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវកម្លាំងអាវុធហត្ថខេត្តស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាទៅលើស្ត្រីមានផ្ទៃពោះ២ខែខាងលើនេះ បានកើតឡើងនៅចំណុចខាងមុខផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ទើបកម្លាំងអាវុធហត្ថបានស្រាវជ្រាវចាប់ខ្លួនស្ត្រីសង្ស័យនាំយកមកសាកសួរ។
ស្ត្រីសង្ស័យដែលប្រើអំពើហិង្សាវាយដំស្ត្រីមានផ្ទៃពោះឱ្យរងរបួសធ្ងន់ រហូតត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះឈឿន ស្រីណុច អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសាន់ មុំ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសពេញផ្ទៃមុខនិងដងខ្លួន។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២១ខែសីហា ឆ្នាំ ២០១៩ នៅមុនពេលកើតហេតុ ស្ត្រីសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកធូដេពណ៌ព្រីងទុំ ធ្វើដំណើរទៅដល់ខាងមុខផ្ទះរបស់ស្ត្រីរងគ្រោះ បន្ទាប់មកស្ត្រីបង្កក៏បានចុះពីលើម៉ូតូ រួចក៏ចូលទៅសួរស្ត្រីរងគ្រោះថា “មូលហេតុអីបានជានាងឯងវាយកូនរបស់អញ?” ពេលនោះស្ត្រីរងគ្រោះបានឆ្លើយថា “ខ្ញុំមិនបានវាយទេ” លុះស្ត្រីរងគ្រោះនិយាយមិនទាន់ចប់ស្រួលបួលផង ក៏ស្រាប់តែស្ត្រីជាជនសង្ស័យខាងលើបានស្ទុះទៅវ៉ៃនិងខ្វាចមុខស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសជាទម្ងន់ ទាំងដែលស្ត្រីជាជនរងគ្រោះមានផ្ទៃពោះ២ខែ។
ក្រោយពីធ្វើសកម្មភាពរួចហើយ ស្ត្រីសង្ស័យខាងលើក៏បានជិះម៉ូតូចេញបាត់ស្រមោលភ្លាមៗតែម្តង។ ចំណែកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រួចក៏បានទៅដាក់ពាក្យបណ្តឹងឱ្យកម្លាំងកងរាជអាវុធហត្ថជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ភ្លាមកម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមស្វែងរកធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើបាននាំយកមកសាកសួរ។
----------------------------------------------------------------
ស្ត្រីជាជនដៃដល់ខាងលើ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្តតាមនីតិវិធី”

Reviewed by TTM-TV
on
9:15 AM
Rating:

No comments: