ទីបំផុត! បុរសជើងខ្លាំងដែលមានសារធាតុញៀនក្នុងខ្លួន និងជាតិស្រវឹង បានដេញវាយ និងគប់អ្នកកាសែត ផ្អើលពេញផ្លូវច្រមុះជ្រូកក្បាលថ្នល់ ពេលនេះត្រូវបានបញ្ជូនទៅតុលាការហើយ (មានវិដេអូ)
ភ្នំពេញ៖ បុរសជើងខ្លាំងដែលបើករថយន្ត និងបង្កការអុកឡុកពេញផ្លូវ ថែមទាំងដេញវាយ គប់ដុំថ្ម និងស្បែកជើងលើអ្នកកាសែត កំពុងចុះយកព័ត៌មានបណ្ដាលឲ្យផ្អើលពេញផ្លូវ ច្រមុះជ្រូកក្បាលថ្នល់ ពេលនេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ឈ្មោះ ចាន់ ដារី បានបើករថយន្តម៉ាក កាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 បានបើកបញ្ច្រាសទិសនៅចំណុចក្បាលថ្នល់ ពេលនោះនគរបាលចរាចរចាប់ផាក។ ក្រោយចាប់ផាក ជននេះបានឈ្លោះ និងប្រើកាយវិការ មិនសមរម្យដាក់សមត្ថកិច្ច គាប់ជួនអ្នកកាសែតឃើញក៏បានឡាយ ស្រាប់តែរូបគេទាញដុំថ្ម និងស្បែកជើងគប់។
ក្រោយបង្កហិង្សាយ៉ាងខ្លាំងបែបនេះ ក៏ត្រូវបាននគរបាលខណ្ឌមានជ័យ ចាប់វាយខ្នោះតែម្តង។
ក្រោយការពិនិត្យ ឈ្មោះ ចាន់ ដារី មានជាតិអាល់កុលរហូតដល់០,៩១ មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ និងប្រើថ្នាំញៀនទៀតផង និងមានម្តាយជាមន្រ្តីជាន់ខ្ពស់ម្នាក់ផងដែរ។
ប៉ុន្ដែបើតាមម្តាយ និងប្រពន្ធវិញ បាននិយាយថា ជននេះមានសតិមិនសូវគ្រប់ ហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៦ដងមកហើយ៕
ទីបំផុត! បុរសជើងខ្លាំងដែលមានសារធាតុញៀនក្នុងខ្លួន និងជាតិស្រវឹង បានដេញវាយ និងគប់អ្នកកាសែត ផ្អើលពេញផ្លូវច្រមុះជ្រូកក្បាលថ្នល់ ពេលនេះត្រូវបានបញ្ជូនទៅតុលាការហើយ (មានវិដេអូ)
Reviewed by TTM-TV
on
4:12 PM
Rating:

No comments: