រុស្ស៊ី​ បាញ់​មីស៊ីល​ផ្លោង​សេរី​ថ្មី​ ទទួល​​ជោគជ័យ​


អាម៉ាប៉ាប៉ាញ៉ូស

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដី​ពី​មីស៊ីល​នោះ​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា​ មីស៊ីល​ផ្លោង​ ដែល​ធ្វើ​ការ​បាញ់​សាកល្បង​ ចេញ​ពី​កន្លែង​ធ្វើតេស្ត​មួយ​កន្លែង​ ទទួល​បាន​ជោគជ័យ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។


មេបញ្ជាការ​ការពារ​ជាតិ​រុស្ស៊ី​ លោក​ Oleg Kislov បាន​និយាយ​ថា​ កងកម្លាំង​យោធា​ ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ ចេញ​ពី​កន្លែង​ធ្វើតេស្ត​ silo-based rocket​ នៅ​ក្នុង​មូលដ្ឋានទ័ព​ Dombarovsky​ នៅ​ក្នុង​តំបន់​ Orenburg ទៅ​កាន់​តំបន់​សាកល្បង​ Kura នៅ​ឧបទ្វីប​ Kamchatka​ ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី។ លោក​ បាន​បន្ត​ទៀត​ថា​ ការ​ធ្វើតេស្ត​នេះ​ ជា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​មីស៊ីល​ ដែល​មាន​ទីតាំង​នៅ​តំបន់​ Yasny​ តែប៉ុណ្ណោះ​។


គួរ​បញ្ជាក់​ផង​ដែរ​ថា​ រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី​ នៅ​ក្នុង​ទីក្រុង​ Krasnoyarsk ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាប់​ផ្ដើម​ផលិត​មីស៊ីល​ធុន​ធ្ងន់​ ចំនួន​ ១៦០គម្រោង​ ដើម្បី​ផល​ប្រយោជន៍​របស់​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​ ទាំងអស់​៕
រុស្ស៊ី​ បាញ់​មីស៊ីល​ផ្លោង​សេរី​ថ្មី​ ទទួល​​ជោគជ័យ​ រុស្ស៊ី​ បាញ់​មីស៊ីល​ផ្លោង​សេរី​ថ្មី​ ទទួល​​ជោគជ័យ​ Reviewed by TTM-TV on 12:37 PM Rating: 5

No comments:

Powered by Blogger.