ជនជាតិ​​ភាគ​តិច​​ការ៉ែន​​ជាង​​៦០​​នាក់​​ដែល​​ភៀស​ខ្លួន​​នៅ​​ថៃ​​ចង់​​វិល​​មក​​​ផ្ទះ​សម្បែង​​ខ្លួន​​នៅ​​ភូមា​​​វិញ

ជនជាតិភាគតិច​ការ៉ែន​ ​វិល​​ត្រឡប់​មក​​​​​​ភូមា​​វិញ​​បន្ទាប់ពី​​​បាន​​​និរទេស​​​ខ្លួន​​​អស់​​​ជា​​ច្រើន​​ទស្សវត្តន៍​​មក។​ ​​ស្នងការ​​ជាន់​​ខ្ពស់​​របស់​​អ.ស.ប.​​ទទួល​​​បន្ទុក​​​ជន​​ភៀស​ខ្លួន​ បាន​​ធ្វើ​​មាតុភូមិ​និវត្តន៍ ​ក្រុម​​ជន​ភៀសខ្លួនភូមា​​លើក​​តំបូង​​ចេញពី​​ប្រទេស​​ថៃ។ ពួក​​គេ​​បាន​​រត់​ភៀស​ខ្លួន​​ចេញ​​ពី​ភូមា​​ដោយសារ​​សង្គ្រាម​​ស៊ីវីល​​នៅ​ក្នុង​​ប្រទេស​កាលពី​​២០​​ឬ​​៣០​​ឆ្នាំ​​មុន​​​និង​​ប្រាថ្នា​​ចង់​​វិល​​ចូល​​ផ្ទះ​​សម្បែង​​ខ្លួន​វិញ​​នៅ​​​ភូមា​។ ភូមា​និង​ថៃ បាន​​ព្រមព្រៀង​គ្នា​​ក្នុង​​ការ​ចា​ត់ចែង​​កិច្ចការ​មាតុភូមិ​និវត្តន៍​​ផ្សេងៗ​​ទៀត​​នៅ​​ពេល​​ខាង​​មុខ។​​​ ក៏ប៉ុន្តែ​ ​ជនភៀស​ខ្លួន​​ដែល​​មាន​​បំណង​​ចង់​​​ចូល​​ក្នុង​​ស្រុក​​ពិត​ប្រាកដ​​នោះ ​ពុំ​​សូវ​​​មាន​​ចំនួន​​​ច្រើន​​​ឡើយ។​
ក្រុម​ជន​ភៀសខ្លួន​ដែល​ជា​ជនជាតិ​ភាគ​តិច​ការ៉ែន​ដើម​កំណើត​នៅ​ភូមា មាន​គ្នា​ប្រមាណ​ជាង​៦០​នាក់​និង​ប្រាថ្នា​ចង់​​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​ខ្លួន​វិញ​ដែលស្ថិត​​នៅ​ក្នុង​រដ្ឋ​ការ៉ែន តំបន់​មួយ​នៅ​ភាគ​ខាង​កើត​​ភូមា។ ពួក​គេ បាន​ភៀស​ខ្លួន​​ពី​​ភូមា​​តាំង​ពី​ច្រើន​ទស្សវត្តន៍​មក​ហើយ​នៅ​ខណៈពេល​ដែល​ទាហាន​ភូមា បាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​ឧទ្ទាម​ជាតិ​ពិន្ធុ​មួយ​​​នៅ​ក្នុង​តំបន់។ នៅ​ខណៈ​នោះ ពួក​ទាហាន​ភូមា ត្រូវ​បាន​គេ​ចោទ​ថា ​បាន​រំលោភ​សិទ្ធិ​មនុស្ស​​ដ៏​លើស​លុប។​​
ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ជា​លើក​ទី​មួយ​នេះ ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​ដែល​តំបន់​នានា​ក្នុង​ប្រទេស​ភូមា​នៅ​តែ​ពុំ​ទាន់​មាន​សុវត្ថិភាព​ តំបន់​ដែល​ក្រុម​ជន​ភៀសខ្លួន​នឹង​ត្រូវ​ចូល​ទៅ​រស់​នៅ​ជាថ្មី​ឡើង​វិញ។​

ចាប់តាំង​ពី​ខែ​សីហា​កន្លង​មក​ ​ក្រុម​ឧទ្ទាម​ដែល​មាន​ជាតិ​ពិន្ធុ​ការ៉ែន​និង​មាន​កង​ប្រដាប់​អាវុធ​ខ្លួន​ប្រមាណ​ជាង​២០០​នាក់ ​បាន​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ វាយ​ប្រយុទ្ធតតាំង​ជាមួយ​កងទ័ព​ភូមា និង​ទ័ព​ឆ្មាំ​នៅ​ព្រំដែន។ ហើយ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​មាន​សង្គ្រាម ប្រមាណ​ជា ៥០០០នាក់​ បាន​រត់​ភៀសខ្លួន​ចេញ​ពី​ទី​ភូមិ​នានា​ក្នុង​​រដ្ឋ​ការ៉ែន។

ម្យ៉ាងទៀត ជន​បន្លាស់​ទី​លំនៅ​ថ្មី​ទាំង​នោះ ក៏​នៅ​ពុំ​ទាន់​ហ៊ាន​វិល​ចូល​ទៅ​ស្រុក​កំណើត​ខ្លួន​នៅ​ឡើយ​ដែរ ដោយ​ពួក​គេ បាន​​អះអាង​​ថា ដីស្រែចំការ​​របស់​ពួក​គេ​សុទ្ធ​តែ​មាន​បង្កប់​ទៅ​ដោយ​​គ្រាប់​បែក​មីន។

រីឯ​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀសខ្លួន​វិញ ក៏​មាន​ការ​​យល់​ស្រប​នៅ​លើ​ចំណុច​នេះ​ដែរ ដោយ​អះអាង​ថា “ស្ថានភាព​នា​ពេល​នេះ ពុំមែន​ជា​កាល​ដ៏​គួរ​មួយ​ឡើយ​នៅ​​ក្នុង​​ការ​​​ចាត់​ចែង​​ធ្វើ​​មាតុភូមិ​និវត្តន៍​​ជន​​ភៀស​ខ្លួន។

យោង​តាម​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​ជនភៀស​ខ្លួន​ដដែល ប្រជាជន​ភូមា​ជាង​១០​ម៉ឺន​នាក់  កំពុង​តែ​រស់​នៅ​ក្នុង​​ជំរំ​ជន​ភៀសខ្លួន​​ចំនួន​៩​កន្លែង​ដែល​ស្ថិត​នៅ​តាម​ព្រំដែន​រវាង​​​ភូមា​និង​​ថៃ៕


ជនជាតិ​​ភាគ​តិច​​ការ៉ែន​​ជាង​​៦០​​នាក់​​ដែល​​ភៀស​ខ្លួន​​នៅ​​ថៃ​​ចង់​​វិល​​មក​​​ផ្ទះ​សម្បែង​​ខ្លួន​​នៅ​​ភូមា​​​វិញ ជនជាតិ​​ភាគ​តិច​​ការ៉ែន​​ជាង​​៦០​​នាក់​​ដែល​​ភៀស​ខ្លួន​​នៅ​​ថៃ​​ចង់​​វិល​​មក​​​ផ្ទះ​សម្បែង​​ខ្លួន​​នៅ​​ភូមា​​​វិញ Reviewed by TTM-TV on 8:51 AM Rating: 5

No comments:

Powered by Blogger.